វិស័យសិល្បៈតន្ត្រីខ្មែរបានបោះជំហានទៅមុខកាន់តែខ្លាំង ខណៈបច្ចុប្បន្នគេឃើញមានបទចម្រៀងថ្មីៗពីផលិតកម្មនានា ក៏ដូចជាបទរបស់តារាចម្រៀងឯករាជ្យទាំងឡាយចេញថ្មីស្ទើររាល់ថ្ងៃ។ ឥឡូវនេះ គេប្រទះឃើញបទចម្រៀងថ្មីមួយបទទៀត ជាស្នាដៃរបស់កូនខ្មែរ ដែលមានសាច់ភ្លេងពីរោះ កន្ទ្រាក់ចិត្ត ពេលបានស្ដាប់ហើយ ចង់តែស្ទុះក្រោកចេញពីកន្លែងទៅរាំតែម្ដង។បទចម្រៀងនេះចេញនៅលើឆាណែលយូធូបមួយឈ្មោះថា Jack Khun Media។ ដោយឡែកបទចម្រៀងវិញមានចំណងជើងថា "ស្មានតែនៅ Single” និពន្ធបទភ្លេងដោយ Bro Mao និពន្ធទំនុកច្រៀងដោយ Jack Man និងច្រៀងដោយលោក អ៊ុក សុវណ្ណារិទ្ធ។ ចំណុចគួរចាប់អារម្មណ៍ គឺថា ថ្វីត្បិតតែបច្ចេកទេសថតនៅមិនទាន់ល្អដល់កម្រិត តែបទនេះមានបទភ្លេងពីរោះ កន្ទ្រាក់អារម្មណ៍ណាស់។
ងាកទៅទំនុកច្រៀងវិញ អ្នកនិពន្ធ ក៏ធ្វើបានល្អថែមទៀត។ កាន់តែពិសេសបទ "ស្មានតែនៅ Single” សម្ដែងដោយតួស្រីដ៏ស្រស់ស្អាត សាច់សខ្ចីមួយរូប។ តោះ...ទស្សនាវីដេអូចម្រៀងបទថ្មីនេះទាំងអស់គ្នា!!!
0 Comments