Subscribe Us

ប្រាសាទភ្នំបាយ៉ង់កោ ស្ថិតក្នុងខេត្តតាកែវ ដែលរយៈទទឹង ១០° ៣៨' ២៨.៧៣៣២៧៩០០០០" និង រយៈបណ្តោយ១០៤° ៥០' ៣៥.៣៩៤៣៥៩០០០០" នៅក្នុងភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់

 [1 Day Trip 

ប្រាសាទភ្នំបាយ៉ង់កោ ស្ថិតក្នុងខេត្តតាកែវ ដែលរយៈទទឹង ១០° ៣៨' ២៨.៧៣៣២៧៩០០០០" និង រយៈបណ្តោយ១០៤° ៥០' ៣៥.៣៩៤៣៥៩០០០០" នៅក្នុងភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់មានចម្ងាយ១២១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ឬ៤០គីឡូម៉ែត្រពីក្រុងដូនកែវ។ប្រាសាទភ្នំបាយ៉ង់កោមានភាពល្បីរន្ទឺ និងចំណាស់ដែលមានក្បាច់ចម្លាក់ដូចជា ក្បាច់គូឌុ ក្បាច់រំយោល ក្បាច់ភ្ញីវល្លិ ក្បាច់ចិញ្ចៀន ក្បាច់អង្កាំ និងក្បាច់ផ្កាចន្ទន៍។ យើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ ២ ប៉ុន្តែសភាពផ្លូវនៅលំបាកបន្តិច។ ពេលទៅដល់ទីនោះ យើងអាចធ្វើដំណើរថ្មើរជើងដែលមានផ្លូវចាក់បេតុង ប្រវែង ២៥០០ ម៉ែត្រ ហើយយើងត្រូវបន្តដំណើរថ្មើរជើងតាមជណ្តើរ ៣៥០ កាំ ក្រៅពីប្រាសាទបាយ៉ង់ មានប្រាសាទចំនួន ៤ ទៀត ដែលស្ថិតនៅក្បែរនោះដែរ គឺប្រាសាទព្រះគោ ប្រាសាទខាងលិច ប្រាសាទខាងកើត និង ប្រាសាទកាណុង ដែលឧទ្ទិសដល់ព្រហ្មញសាសនា ពីព្រោះនៅចំកណ្តាល ប្រាសាទមានតម្កល់នូវលិង្គ ព្រះឥសូរសម័យបុរាណ។

ប្រាសាទត្រូវបានកសាងដោយព្រះបាទ ភវវរ័្មនទី២ នៅសតវត្សទី៧ ក្នុងគោលបំណងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ការកសាងប្រាសាទនេះពីឥដ្ឋ ថ្មបាយក្រៀម និងថ្មផ្សេងៗនៅលើកំពូលភ្នំកម្ពស់៣១៣ម៉ែត្រ។ 

 

ទីកន្លែងកំសាន្ត ដែលយើងអាចដើរលេងនៅខេត្តតាកែវ : 

ប្រាសាទភ្នំបាយ៉ង់កោ 

ថ្មបីដុំ ដែលអាចមើលទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាល

ប្រាសាទព្រះគោ ព្រះកែវ 

ទឹកជ្រោះផ្អោក 


Source: Wikipedia 


Thanks for reading 🥳





















Post a Comment

0 Comments